ស្តុកថ្មីនៃស្មាតហ្វូនកាមេរ៉ា 4 គ្រាប់របស់ Huawei មិនទាន់មកដល់ផងអស់ទៀត ទៅហើយ

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ១០, ២០១៧ ០២:៥៤ ល្ងាច

ក្រោយពីបានដាក់ឲ្យអតិថិជនធ្វើការ Pre-Order ស្តុកទី 01 និង 02 លើទូរស័ព្ទកាមេរ៉ា 4  គ្រាប់មិនបានប៉ុន្មានថ្ងៃផងនោះ ពេលនេះស្មាតហ្វូននេះ បានដាច់ស្តុកទៀតទៅហើយ ដោយមិនទាន់ទាំងបង្ហាញខ្លួនផងនោះ។

កញ្ញា សូវ សុខហ្គេច អ្នកចែកចាយបន្ត និងជាម្ចាស់ហាងលក់ទូរសព្ទ ស៊ីវ អេង 2 បានឲ្យដឹងថា “រាល់ថ្ងៃមានភ្ញៀវច្រើនមកកម្ម៉ង់ស្មាតហ្វូន Huawei Nova 2i ឥតល្ហែរ ពោលគឺថា មានសន្ទុះគាំទ្រខ្លាំងជាង ស្មាតហ្វូនណាៗទាំងអស់ ហើយខ្លាចតែអត់មានទូរសព្ទ លក់ឲ្យភ្ញៀវដែលបានកក់ទុកមុនទេ ព្រោះស្តុកនាំចូល របស់ក្រុមហ៊ុនមានកំណត់។ នាងខ្ញុំសង្ឃឹមថា ក្រុមហ៊ុន  Huawei នឹងនាំយកស្តុក Nova 2i មកឲ្យច្រើនៗ ដើម្បីបំពេញតម្រូវការទីផ្សារទាន់សភាពការ។

23376631_1272521142852295_4128586736022106997_n

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនHuawei។ Nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនា ភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។

1.1-1

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។

លោក ម៉ៅ ដារ៉ារ័ត្ន ជាអតិថិជនដែលបានកក់ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i ស្តុកទី១ បានគួសបញ្ជាក់ថា “ខ្ញុំពិតជាពេញចិត្តនូវរូបរាង HUAWEI nova 2i ស្រាល ស្តើងធន់ ងាយស្រួលកាន់ប្រើ អេក្រង់ធំពេញគែម កាមេរ៉ាថតរូបច្បាស់ស្រស់ស្អាតល្អបំផុត អ៊ីនធឺណែតដើរលឿន ហើយថ្មកាន់បានយូរប្រាកដដូចការផ្សព្វផ្សាយមែន។ តោះទទួលយកបទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាង ស្មាតហ្វូនដ៏ទៃ និងទទួលកាដូដ៏កក្រើក ធំធំ ថែមថែម: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម្ម៉ងរយៈពេល 24 សប្តាហ៍ឥតគិតថ្លៃ  Huawei nova 2i តម្លៃត្រឹមតែ 329 ដុល្លារ។ ឆាប់ៗនេះ អតិថិជន នឹងអាចស្វែងរកជាវស្មាតហ្វូន Huawei nova 2i នៅតាមហាងលក់ទូរសព្ទជាង 800 ទូទាំងប្រទេស 25 ខេត្តក្រុង ដែលមានបុគ្គលិកលក់ និងស្លាកសញ្ញា Huawei៕

 

loading...