Falcon សម្ពោធទូរស័ព្ទ iPhone 8/ 8Plus មានការធានាត្រឹមត្រូវពី Apple មកពីទីផ្សារកម្ពុជា

MP-Post
ព័ត៌មានជាតិ | វិច្ឆិកា ១០, ២០១៧ ១២:១៣ ល្ងាច

ជាថ្មីម្ដងទៀត ក្រុមហ៊ុន Falcon Tech Co, Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិស្របច្បាប់ក្នុងការចែកចាយផលិតផល Apple ទីផ្សារកម្ពុជា បានបើកសម្ពោធលក់ជាផ្លូវហើយនូវទូរស័ព្ទ iPhone 8 និង iPhone 8 Plus ជាមួយនឹងធានាត្រឹមត្រូវពីក្រុមហ៊ុន Apple Inc កាលពីព្រឹកថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ  2017 នេះសណ្ឋាគារ Sofitel ភ្នំពេញ។

លោក Jim ដែលជានាយកគ្រប់គ្រង Falcon Tech Co., Ltd បានឱ្យដឹងថា ថ្ងៃនេះក្រុមហ៊ុនលោកចង់ណែនាំនូវផលិតផលមានការធានាត្រឹមត្រូវពី Apple ទាំងតម្លៃ និងគុណភាព ដើម្បីជាប្រយោជន៍ជូនអ្នកប្រើប្រាស់។ លោកបន្ដថា ទីផ្សារទូរស័ព្ទនៅកម្ពុជា នៅតែកំពុងមានការចរាចរណ៍ផលិតផលពីរប្រភេទផ្សេងគ្នា គឺផលិតផលក្រៅផ្លូវការ និងផលិតផលផ្លូវការដែលមានការធានា និងទទួលដោយស្របច្បាប់ពីរោងចក្រផ្ទាល់ និងការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ សម្រាប់ការមកដល់ថ្មីនេះ អ្នកប្រើប្រាស់នឹងទទួលបានការបន្ថែមជូនកញ្ចប់ពិសេសជាមួយស៊ីម Smart លើគម្រោង Smart ធំហ្មង! 24 សប្ដាហ៍ដោយឥតគិតថ្លៃ បូករួមទាំងបណ្ណធានាផ្លូវការរយៈពេល 1ឆ្នាំ ជាមួយនឹងតម្លៃចាប់ពី 838 ដុល្លារ សម្រាប់ iPhone 8 ទំហំ 64GB និង 948 ដុល្លារសម្រាប់ iPhone 8 Plus ទំហំ 64GB។

iPhone-8

ទូរស័ព្ទ iPhone 8 | iPhone 8 Plus ជាបច្ចេកវិទ្យាដែលចាប់អារម្មណ៍បំផុតដោយមានការច្នៃម៉ូតដែលជាកញ្ចក់ផ្ទាំងខាងក្រោយយ៉ាងមាំ ការពារភាពកកិត និងងាយស្រួលសំអាត ហើយអេក្រង់ខាងមុខ 4.7 អ៊ីង និង 5.5 អ៊ីង Retina HD Display True Tone និង HDR Video ដោយមានស៊ុមព័ទ្ធជុំវិញសារធាតុអាលុយមីញ៉ូមយ៉ាងមាំដែលជាបំណែកការពារភាពប៉ះទង្គិច និង Water and Dust Resistant ។

វាទាំងពីរដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៏ចុងក្រោយ 11, A11 Bionic chipset និងបំពាក់កាមេរ៉ា 12MP ខាងក្រោយ និងខាងមុខ 7MP ដោយឡែកនោះ iPhone 8 Plus មានកាមេរ៉ាភ្លោះផ្នែកខាងក្រោយជាពិសេស។ មានអង្គចងចាំពីរប្រភេទ 64GB និង 256GB និង មានជំរើសពណ៌ Space Gray Gold និង Silver ហើយកាន់តែពិសេសនោះគឺ អស់បញ្ហាថ្មទូរស័ព្ទឆាប់អស់ភ្លើង និងប្រើយូរ ឬសាកឡើងកម្ដៅនោះទេ។ 1-iPhone-8

លោកបន្ថែមថា សូមឲ្យអ្នកប្រើប្រាស់ទាំងអស់ជាវទូរស័ព្ទពី Falcon Tech និងតាមបណ្ដាលហាងនានាដែលមានស្លាកសញ្ញាសម្គាល់ធានារយៈពេលមួយឆ្នាំ និងជាផលិតផលដែលបានបង់ពន្ធរួចរាល់ 100% ជាស្រេច ដោយចូរចៀសវាងរាល់ការជាវផលិតផលដែលគ្មានារធានាគុណភាពច្បាស់លាស់ និងគ្មានការបង់ពន្ធជូនរដ្ឋ ដែលជាសកម្មភាពគ្មានក្រមសីលធម៌ក្នុងការធ្វើអាជីវកម្មដោយស្មោះត្រង់៕

 

 

loading...