សែលកាតចែករង្វាន់ជាច្រើនកាលពីបុណ្យអុំទូកកន្លងទៅ

23335550_1374421449323184_96225984_o
ព័ត៌មានជាតិ | វិច្ឆិកា ៦, ២០១៧ ០៤:៥៤ ល្ងាច

ភ្នំពេញ ថ្ងៃទី 06 វិច្ឆិកា 2017៖ សែលកាតធ្វើការប្រគល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី បញ្ចូលលុយ & ឈ្នះរង្វាន់ដ៏អស្ចារ្យ នៅថ្ងៃទី 06 ខែវិច្ឆិកា ឆ្នាំ 2017កន្លងទៅនេះ។

 

ក្រុមហ៊ុនសែលកាតបានធ្វើការចាប់រង្វាន់ផ្សងសំណាងរកអ្នកដែលបានបញ្ចូលលុយក្នុងកំឡុងពេលបុណ្យអុំទូកកន្លងទៅនេះ ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 វិច្ឆិកា ហើយបានរកឃើញអ្នកឈ្នះចំនួន 81 នាក់ក្នុងរយ:ពេល 3 ថ្ងៃនេះ។

ក្នុងនោះអ្នកឈ្នះរង្វាន់ធំ ម៉ូតូ Zoomer X 2018 មាន 3 នាក់៖ ទី 1 មានឈ្មោះថា ងី សំណាង មកពីរាជធានីភ្នំពេញផ្ទាល់ អ្នកឈ្នះទី 2 មានឈ្មោះថា ស៊ីវ សុភារ៉ា មកពីខេត្តតាកែវ និងចុងក្រោយមានឈ្មោះថា ស៊ីវ សាង មកពីខេត្តកណ្ដាល ។

ក្រៅពីនេះ ក៏មានរង្វាន់ធំផ្សេងៗទៀតដូចជា iPhone 8 Plus 3 រង្វាន់ ទូរទស្សន៍ 50អ៊ីញ 6 រង្វាន់ ទូរទឹកកក 9 រង្វាន់ រួមជាមួយនឹងការភ្ជាប់គម្រោង BIGLOVE ដោយឥតគិតថ្លៃរយ:ពេលពេញមួយឆ្នាំចំនួន 60 រង្វាន់ផងដែរ។

អ្នកឈ្នះទាំងអស់បានបង្ហាញពីអារម្មណ៍រំភើប នៅថ្ងៃទទួលរង្វាន់នេះថា ពួកគេពិតជាសប្បាយរីករាយ ខ្លាំងមែនទែន ដោយសារនេះជារង្វាន់ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពេលបុណ្យអុំទូកនេះ ហើយពួកគេមិននឹកស្មានថាអាចឈ្នះរង្វាន់ធំនេះឡើយ ព្រោះអតិថិជនទាំងអស់គ្រាន់តែបញ្ចូលលុយដូចថ្ងៃធម្មតាប៉ុណ្ណោះ ។ អ្នកឈ្នះរង្វាន់ទាំងអស់បានថ្លែងអំណរគុណក្រុមហ៊ុនសែលកាតដែលបានរៀបចំកម្មវិធីនេះឡើង ហើយបានផ្ដាំផ្ញើរដល់អតិថិជនដទៃឲ្យព្យាយាមដូចពួកគេ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនក្នុងឱកាសផ្សេងទៀត។

 

loading...