សែលកាតគាំទ្រវប្បធម៌ចែករំលែកក្នុងឱកាសបុណ្យអុំទូក

23192078_1500305736749399_693601854_o
ព័ត៌មានជាតិ | វិច្ឆិកា ២, ២០១៧ ០៨:៥១ ព្រឹក

ភ្នំពេញ ថ្ងៃទី 01 ខែវិច្ឆិកា ៖ សែលកាត ចូលរួមឧបត្ថម្ភក្នុងការប្រណាំងរបស់ទូកចំនួន 16 នៅក្នុងព្រះរាជពិធីបុណ្យអុំទូកដ៏ធំសម្បើមនាឆ្នាំនេះ។ ក្រៅពីឧបត្ថម្ភនៅក្នុងការប្រណាំងទូក សែលកាតក៏នឹងមានរៀបចំស្តង់ផ្សព្វផ្សាយពាសពេញទីក្រុង ដោយមានសមាជិកក្រុមចូលរួមប្រមាណ 100 នាក់ក្នុងយុទ្ធនាការពណ៌ទឹកក្រូច ដើម្បីផ្សារភ្ជាប់ជាមួយអតិថិជនដោយផ្ទាល់។

received_1500307346749238-1024x576

ដោយឡែក ស្តង់មួយចំនួននឹងផ្តោតទៅលើការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ 30% លើម៉ូដែលទូរស័ព្ទដៃជាច្រើនម៉ូត។ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ សែលកាតក៏មានការផ្ដល់ជូនពិសេសគឺ “បញ្ចូលលុយ &ឈ្នះ” ក្នុងអំឡុងពេលបុណ្យ ដូច្នេះអតិថិជនសែលកាតទាំងអស់ដែលបញ្ចូលទឹកប្រាក់ចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 4 ខែវិច្ឆិកានឹងមានឱកាសឈ្នះរង្វាន់ធំៗ រួមមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទូរស័ព្ទ ម៉ូតូ និង ការភ្ជាប់BIG LOVE (កញ្ចប់អ៊ីនធើណិត) ឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញ។បន្ថែមពីលើនេះ សែលកាតនឹងមានការផ្ដល់ជូនពិសេស ក្នុងការប្តូរស៊ីមកាត ហើយទទួលបានលេខពិសេសៗក្នុងតម្លៃថោកសមរម្យ សម្រាប់អ្នកដែលមិនទាន់ប្រើប្រាស់ប្រព័ន្ធសែលកាត។

23223036_1500305760082730_1893977432_o

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បាននិយាយថា៖ “ពិធីបុណ្យអុំទូកនេះ គឺជាពេលវេលា ដើម្បីអបអរសាទរ និងដល់ពេលដែលយើងត្រូវផ្ដល់ជូនឱ្យប្រជាជនកម្ពុជាវិញ ស្របពេលដែលក្រុមហ៊ុនយើងបានបម្រើការអស់រយៈពេល 20 ឆ្នាំមកហើយ”។ លោកវ៉ាតសុនបានបន្តថា៖ “យើងចង់ឱ្យប្រជាជនទាំងអស់រក្សាទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិឲ្យកាន់តែជិតស្និទ្ធ ដោយប្រើប្រាស់បទពិសោធន៍របស់ពួកគេជាមួយអ៊ីនធើណិត Super 4G LTE ថ្មីរបស់យើង ក្នុងអំឡុងពេលដ៏រីករាយនេះ” ។

“យើងសូមអញ្ជើញអ្នកទាំងអស់គ្នាមកសាកល្បងបច្ចេកវិទ្យា 4G ជាមួយសែលកាត។ សម្រាប់អ្នកដែលមិនទាន់មានស៊ីម4G លោកអ្នកនឹងទទួលបានការផ្លាស់ប្ដូរស៊ីមដោយឥតគិតថ្លៃ និងភ្ជាប់ Big Love ($1=$250) និង ប្ដូរលុយអស្ចារ្យ (Osja-$1=$100) ក្នុងតំលៃត្រឹមតែ 1 ដុល្លារប៉ុណ្ណោះ នឹងទទួលបានការផ្ដល់ជូនដ៏ល្អបំផុតនៅក្នុងទីផ្សារ”៕

 

loading...