Huawei បើកឲ្យ Pre-Order ទូរស័ព្ទ Nova 2i លើកទី 2

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | វិច្ឆិកា ១, ២០១៧ ១០:១៥ ព្រឹក

ទើបតែប្រកាសឲ្យអតិថិជនខ្លួនធ្វើការ Pre-Order បានប៉ុន្មានថ្ងៃ ក្រុមហ៊ុន Huawei បានឲ្យដឹងថាទូរស័ព្ទកាមេរ៉ា 4 គ្រាប់របស់ខ្លូនត្រូវបានគេកក់ទុកជាង 90% ហើយនៃចំនួនស្ដុកដែលបានកំណត់។ ការប្រកាសឲ្យអតិថិជនខ្លួនធ្វើការ Pre-Order ម្ដងទៀតសម្រាប់លើកទី 2 នឹងមានថែមការដូចយ៉ាងច្រើន ក្នុងឱកាសបុណ្យអ៊ុំទូក ដោយមានតម្លៃនៅដដែល។

23000020_1539145459494682_6285881022983818167_o

ថ្លែងក្នុងពិធីជួបជុំ មិត្តអ្នកសារព័ត៌មាន ជាងថតរូប និងតារាល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ Huawei nova 2i កំពុងតែអង្រូនបេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែក ទីផ្សារ ស្មាតហ្វូនបានយ៉ាងប្រសើរ។ មកទល់ពេលនេះ សម្រាប់ស្តុកទី 2 យើងទទួលបានការកក់ទុកមុន យ៉ាងច្រើនលើសលុបហួសពីការរំពឹងទុក ជាង 90% បើទោះបីជា Huawei nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ។

នេះជាកាស្តែងចេញនូវភាពខ្លាំងរបស់ ស្មាតហ្វូន Huawei ទាំងគុណភាពថតរូបស្អាត ច្បាស់បែបលក្ខណៈអាជីព កម្លាំងថ្មកាន់បានយូរ ប្រើហត់តែមិនអស់ថ្ម កំដរប្រើប្រាស់អ៊ីនធឺណែតលឿនដូចព្យុះ តម្លៃល្អ និងរក្សានូវ សន្តិសុខសុវត្ថិភាព ឯកជនភាពរបស់អ្នកប្រើប្រាស់។

23134671_809483112556457_1896857474_o

អតិថិជនដែលខកខាន កម្ម៉ង់ពុំទាន់ស្តុកទី 1 របស់ស្មាតហ្វូន HUAWEI nova 2i អាចរួសរាន់ ធ្វើការកក់ទុកមុនសម្រាប់ស្តុកទី 2 ឥលូវនេះ នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei  ដើម្បីទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាងស្មាតហ្វូនដ៏ទៃ និងទទួលបានកាដូដ៏កក្រើក ធំៗ ថែម: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម្ម៉ងរយៈពេល 12 សប្តាហ៍ឥតគិតថ្លៃ។

23134777_809483122556456_142818954_o

ភាពលេចធ្លោររបស់ Huawei nova 2i សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ដែលភ្ជាប់នូវ កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) លើស្មាតហ្វូនដំបូងគេបង្អស់ប្រចាំឆ្នាំ 2017។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook ឬ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP  ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។

ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។ HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7  ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever  ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។

គួរបញ្ជាក់ថា រាល់អតិថិជនដែលបានកម្ម៉ង់ទុកមុន សម្រាប់ស្តុកទី 2 នឹងអាចទទួលបានកាដូយ៉ាងច្រើន សន្ធឹកសន្ធាប់ រួមទាំង ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 2i កាមេរ៉ា 4 នៅថ្ងៃទី ០5 ដល់ 10 វិច្ឆិកា៕

 

 

 

loading...