កម្មវិធី 10 K ប្រគល់រង្វាន់ទឹកប្រាក់ 5 ម៉ឺនដុល្លារជូនអ្នកមានសំណាង

22368809_719290501605933_1104915682_o
ទូទៅពីសង្គម | តុលា ១០, ២០១៧ ០១:០០ ល្ងាច

កាលពីថ្ងៃម្សិលមិញ នេះក្រុមហ៊ុន CellCard  បានរៀបចំកម្មវិធីប្រគល់ទឹកប្រាក់ 5ម៉ឺនដុល្លារជូនអតិថិជនមានសំណាងពីកម្មវិធី 10 K ដែលបានទៅលើលោក ប៉ូ អាន់វ៉ា មានមុខរបជាអ្នកបើកបររថយន្ត រស់នៅក្រុងប៉ៃលិន។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្តក្រុង អតិថិជនទាំងអស់ បានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទ ចល័តលំដាប់លេខ1 នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធសែលកាត បាននឹងកំពុងតែ បន្តលេងជាមួយកម្មវិធី«ផ្ញើសារដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ»។ ដើម្បីឈ្នះរង្វាន់ 1 ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់ មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕

loading...