ក្រុមហ៊ុន RMA ផ្តល់មូលនិធិជាង 2 ម៉ឺនដុល្លារដល់អង្គការមួយនៅកម្ពុជា

02 Ford MD
ទូទៅពីសង្គម | តុលា ១០, ២០១៧ ១២:៣៥ ល្ងាច

ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំប្រទេសកម្ពុជាបានផ្តល់មូនិធិដែលមានទឹកប្រាក់ចំនួន $25,000 ដុល្លា ដល់អង្គការយុវជនខ្មែរ និងការអិភិវឌ្ឍសង្គម ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្ស និងការពារបរិស្ថានជាសកលរបស់ក្រុមហ៊ុន Ford (Ford Conservation and Environmental Grants Initiative)។

អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាដោយលើកទឹកចិត្តឱ្យយុវជនធ្វើការក្នុងការសម្របសម្រួលជាមួយអ្នកដទៃ ដើម្បីនាំយកការអភិវឌ្ឍន៍ទៅកាន់តំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។

មូលនិធិនេះនឹងអនុញ្ញាតឱ្យ KYSD សាងសង់អណ្តូងទឹកចំនួន 16 នៅខេត្ដកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ប្រភពទឹកស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់នឹងជួយកាត់បន្ថយការលំបាកប្រចាំថ្ងៃដែលពួកគេប្រឈមមុខក្នុងការទទួលបានទឹកស្អាត។ អណ្តូងទាំងនេះនឹងផ្គត់ផ្គង់ទឹកស្អាតដល់មនុស្សជាង 1200 នាក់ដែលមកពីគ្រួសារជាង 200។ ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានរួមគ្នាបន្តជំរុញគំនិតផ្តួចផ្តើមដែល លោកស្រី Elena Ford បានបង្កើតឡើងនៅពេលធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ 2012 ដើម្បីដោះស្រាយកង្វះខាតធនធានទឹកសម្រាប់សហគមន៍ជនបទ។

Ford MD

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងនិងការរួមចំណែកជាបន្តបន្ទាប់ដែលជួយផ្តល់អត្ថប្រយោជន៍រយៈពេលវែងដល់ប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំយើងបានសហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណេញ ក្នុងការស្វែងរកសហគមន៍ជនបទដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយយើងខិតខំប្រឹងប្រែង ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនក្នុងតំបន់នោះ។

01 Ford MD

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានចូលរួមសកម្មភាពសង្គមជាច្រើននៅក្នុងប្រទេសកម្ពុជាក្រោមមូលនិធិគាំពារសហគមន៍ជាសកលប្រចាំឆ្នាំផងដែរ។ បុគ្គលិកក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia ក៏បានចូលរួមចំនែកជាមួយអង្គការយុវជនខ្មែរ និងការអិភិវឌ្ឍសង្គម ដើម្បីសាងសង់បណ្ណាល័យមួយខ្នង ក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ ហើយបណ្ណាល័យនេះនឹងក្លាយជាកន្លែងសិក្សា និងស្រាវជាវដ៏ប្រសើរមួយសម្រាប់សិស្សជាង 600 នាក់ដែលស្ថិតក្នុងតំបន់នេះ។

អំពីគម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានរបស់ក្រុមហ៊ុន Ford

គម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានបានបង្កើតតាំងពីឆ្នាំ 1983 មកម្លេះ។ មូលនិធិនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជម្រុញបុគ្គលនិងអង្គការនានាដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើគម្រោងផ្សេងៗ ទៅលើការការពារបរិស្ថាន ដើម្បីណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់និងការពារបរិស្ថាននៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ ចាប់តាំងពីការបង្កើតនូវគម្រោងនេះមក ក្រុមហ៊ុនហ្វដបានឧបត្ថមទឹកប្រាក់មិនក្រោម $5លានដុល្លារនោះទេដើម្បីអនុវត្តន៍នូវគម្រោងរាប់រយគម្រោងនៅជាង 60 ប្រទេសជុំវិញពិភពលោក។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន Ford បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមផ្នែកការពារបរិស្ថានអស់រយៈពេលជាងមួយទសវត្សមកហើយ រួមមានការការពារសត្វព្រៃនិងការពារព្រៃឈើ និងផ្តល់មូលនិធិដល់គម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិនិងការបង្កើនធនធាននៅតាមជនបទផងដែរ៕

 

loading...