អ្នកខេត្តត្បូងឃ្មុំឈ្នះ 8 ម៉ឺនដុល្លារពីកម្មវិធី 10 K

10K
ព័ត៌មានជាតិ | តុលា ៨, ២០១៧ ១០:១០ ព្រឹក

នៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2017 នេះ ក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទលេខមួយនៅព្រះជាណាចក្រកម្ពុជា  បានប្រគល់ទឹកប្រាក់ចំនួន 8 ម៉ឺនដុល្លាទៀតហើយ ទៅដល់អតិថិ ជនរបស់ខ្លួន ដែលមានស្រុកកំណើតខេត្តត្បូងខឃ្មុំដោយពិធីប្រគល់នេះ ត្រូវបានប្រារព្ធធ្វើនៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន Cellcard ផ្ទាល់តែម្តង។ ម្ចាស់រង្វាន់ ដែលបានមកទទួលយកទឹកប្រាក់នោពេលនេះ គឺមានឈ្មោះថា ញ៉ឺង សំអាត លោកជាប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ដែលសព្វថ្ងៃនេះ មានមុខរបរជាអ្នកលក់ដូរចាប់ហួយនៅផ្ទះ។ ជួបជាមួយនិងអ្នកសារព័តមាន លោកបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា លោកពិតជារីករាយខ្លាំងណាស់ លោកនឹងនៅតែប្រកបមុខរបរនេះដដែល ហើយទឹកប្រាក់ដែលទទួលបាននេះ លោកនឹងបន្តពង្រីកមុខរបរការរកស៊ី អោយបានកាន់តែធំជាងនេះ។ គួរបញ្ជាក់ថា ចំនួនទឹកប្រាក់ដ៏សម្បើមនេះ បានធ្វើឲ្យអ្នកលក់ដូរ ដែលមានជីវភាពក្រខ្សត់ខ្សោយមួយនេះ ពិតជាសប្បាយចិត្តជាខ្លាំង រកអ្វីនិយាយមិនចេញនោះទេ ដោយលោកត្រឹមតែនិយាយពាក្យថា នេះគឺជាមហាសំណាងណាស់ សម្រាប់គ្រួសាររបស់លោក៕

loading...