សែលកាតបង្ហាញពីបណ្តាញសេវាឈានមុខគេរបស់ខ្លួនក្នុងសន្និសីទ 5G ទៅកាន់ប្រទេសក្នុងទី្វបអាស៊ី

22278885_1157524657681604_1833359097_o
ព័ត៌មានជាតិ | តុលា ៣, ២០១៧ ១០:៣១ ព្រឹក

សែលកាតដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈ្នះពានរង្វាន់ផ្ទួនៗគ្នាជាច្រើន ផ្នែកអ៊ីនធើណិតល្បឿនលឿនជាងគេ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកចូលរួមដែលមកពីក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខជាច្រើនក្នុងតំបន់អាស៊ី ក្នុងសន្និសីទ 5G Asia 2017 ពីការពង្រីកបញ្តាញសេវារបស់ខ្លួន។

22243669_1157524637681606_1254524251_o

សន្និសីទនេះធ្វើឡើងនៅ ប្រទេសសិង្ហបុរីនៅ ចាប់ពីថ្ងៃ 2 ដល់ 4 តុលា ដែលមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខជាង 500 ក្រុមហ៊ុនចូលរួម ចែករំលែក និងពិភាក្សាអំពីការបង្កើតថ្មីនៃបច្ចេកវិទ្យាចុងក្រោយបំផុត 5G។ នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន នឹងធ្វើសុន្ទរកថាអំពី បទពិសោធន៍និងកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងបណ្តាញសេវា 4G  នៅកម្ពុជា និងការរៀបចំតំឡើងសេវា 5G របស់ សែលកាត។ លោកបានបន្តទៀតថា នេះជាដំណើរការដ៏លឿនបំផុត ក្នុងការតំឡើង 4G ឲ្យគ្រប់ទីកន្លែងនៅទ្វីបអាស៊ី។

22243809_1157524667681603_1784390874_o

“ប្រទេសក្នុងតំបន់របស់យើងគឺចាប់អារម្មណ៍លើល្បឿននិងគុណភាពបណ្តាញសេវាដែលយើងធ្វើការលើការតំឡើង 4G ហើយពួកគេចង់ស្តាប់ពីបទពិសោធន៍របស់យើង។”  “យុទ្ធសាស្រ្តបណ្តាញសេវារបស់សែលកាតគឺការពង្រីកបណ្តាញសេវាឲ្យកាន់តែគ្រប់ដណ្តប់គ្រប់ទីកន្លែង ដើម្បីឲ្យប្រជាជនរបស់យើងទទួលបានបទពិសោធន៏ផ្នែកឌីជីថលដោយសារបំលាស់ប្តូរទាំងអស់នេះ។” “ ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងនៅទី្វបអាស៊ីហើយការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទដើរតួនាទីយ៉ាងសំខាន់ក្នុងការជុំរុញកំណើននេះហើយអាចធានានូវស្ថេរភាពផងដែរ” ។“ លើសពីនេះទៅទៀត ចំនួនប្រជាជនកម្ពុជាជាង 50% គឺស្ថិតក្រោមអាយុ 30 ឆ្នាំហេតុដូចច្នេះហើយទើបយើងចង់តំឡើងបណ្តាញសេវា 5G ឲ្យកាន់តែឆាប់តាមតែអាចធ្វើបានពីព្រោះយុវជនកំពុងតែមានតំរូវការលើការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតតាមទូរស័ព្ទ។”

យើងមិនចង់ឲ្យប្រជាជនកម្ពុជាយើងដើរក្រោយប្រទេសជិតខាងរបស់យើងនោះទេ ពេលដែលប្រជាជននៅប្រទេសដទៃ រីករាយជាមួយការប្រើប្រាស់អ៊ីនធើណិតបានយ៉ាងស្រួល ជាមួយ Virtual Reality ការលេងហ្គេមអនឡាញលក្ខណះ HD សេវាកម្ម OTT  Autonomous Vehicles Connected Home  Robotics និងបច្ចេកវិទ្យាដទៃៗទៀត។

លោកវ៉ាតសុនបានលើកឡើងថា តំរូវការនៃការប្រើប្រាស់ទន្និន័យអ៊ីនធើណិតតាមទូរស័ព្ទលើបណ្តាញសេវារបស់យើង មានការកើនឡើងរហូតដល់ជាង 400% ក្នុង 12 ខែចុងក្រោយនេះ។ នេះគ្រាន់តែជាកំណើនមួយដែលយើងបានរំពឹងទុក ពេលដែលយើងបានពង្រីកបណ្តាញសេវា 4G របស់យើង និងការបង្កើនសេវារហូតដល់ 5G ដើម្បីបន្តផ្តល់ជូនទនិ្នន័យអ៊ីនធើណិតក្នុងតម្លៃថោកបំផុតនៅក្នុងប្រទេសរបស់យើង និងជុំរុញការវិវឌ្ឍន៍ទូរស័ព្ទធម្មតាទៅជាទូរស័ព្ទទំនើប។ ការបង្ហាញនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសែលកាតបានឈ្នះពានបណ្តាញសេវាអ៊ីនធើណិត

  • បណ្តាញសេវាជាទីទុកចិត្តបំផុតនៅប្រទេសកម្ពុជា– IDG ASEAN
  • បណ្តាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅប្រទេសកម្ពុជា- Ookla
  • អ៊ីនធើណិត 4G លឿនជាងគេបំផុតនិងបណ្តាញសេវាលឿនជាងគេ- Open Signal

 

loading...