ក្នុងចំណោមស្លាកយីហោល្បីៗទូទាំងពិភពលោក Samsung ជាប់លេខ 6

MP-Post
ព័ត៌មានបច្ចេកវិជ្ជា | កញ្ញា ២៩, ២០១៧ ១១:០១ ព្រឹក

Interbrand បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនSamsung  បានជាប់ចំណាត់ថ្នាក់លេខរៀងទី 6 ប្រចាំឆ្នាំ 2017 ជាមួយនឹងតម្លៃស្លាកយីហោ 56.2 ពាន់លានដុល្លារ (កើនទ្បើង 9% បើធៀបនឹងឆ្នាំមុន) ក្នុងបញ្ជី Interbrand របស់ខ្លួនដែលផ្តល់ចំណាត់ថ្នាក់ឱ្យស្លាកយីហោល្បីៗបំផុតទូទាំងពិភពលោក ។

ដោយមានការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុន Samsung បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមស្លាកយីហោដ៏ល្បីបំផុតទាំង 10 ទូទាំងពិភពលោកក្នុងបញ្ជី Interbrand តាំងពីឆ្នាំ 2012 រហូតដល់ 2017 ។ សមិទ្ធផលឆ្នាំនេះពិតជាមានភាពវិសេសវិសាលដោយសារតែក្រុមហ៊ុន Samsung បានយកឈ្នះបញ្ហាមួយចំនួនដែលបានជួយប្រទះកាលពីឆ្នាំមុនៗ។ តាមរយៈការវាយតម្លៃរបស់ Interbrand បានលើកទ្បើងថា ក្នុងចំណោមកត្តាជាច្រើនដែលក្រុមហ៊ុន Samsung បានប្រឈមមុខដូចជា ការដោះស្រាយវិបត្តិរបស់ Galaxy Note 7 ដោយសន្តិវិធី ការដាក់បង្ហាញផលិតផលថ្មីៗ និងការរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ។

Samsung-Electronics--6th-Interbrand-2017

ជាពិសេសអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុនបានបង្ហាញពីភាពជាអ្នកដឹកនាំទីផ្សាររបស់ខ្លួនតាមរយៈការបង្ហាញទូរស័ព្ទ Galaxy S8 បានយ៉ាងជោគជ័យបំផុត។ ចំណែកឯការបែងចែកមេម៉ូរីបានធ្វើឱ្យទូរស័ព្ទ Samsung ដំណើរការបានយ៉ាងល្អ និងទទួលបានតម្លៃស្លាកយីហោខ្ពស់។ សម្រាប់អាជីវកម្មគ្រឿងបរិក្ខារឌីជីថល Samsung បាននាំមកនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗដែលទទួលបានពានរង្វាន់ ដូចជាទូទឹកកក Family Hub និង ម៉ាស៊ីនបោកគក់ AddWash ។ ម្យ៉ាងវិញទៀតការបែងចែកអេក្រង់ បានបំបែកកំណត់ត្រាថ្មីក្នុងទីផ្សារទូរទស្សន៍ ជាមួយនឹងទូរទស្សន៍ទំនើប QLED TV ក៏ដូចជាទូរទស្សន៍បំពាក់នឹងស៊ុមអេក្រង់ The Frame សម្រាប់របៀបរស់នៅថ្មីក្នុងគេហដ្ឋាន។

1-Samsung-Electronics--6th-Interbrand-2017

លោក YH Lee នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុន Samsung  បានមានប្រសាសន៍ថា៖ «ការខិតខំប្រឹងប្រែងរបស់យើងដើម្បីឱ្យមានវឌ្ឍនភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋបានរួមចំណែកដល់ការកើនឡើងនៃតម្លៃស្លាកយីហោ Samsung ។ ចំណាត់ថ្នាក់របស់យើងនៅឆ្នាំនេះគឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថាកិច្ចប្រឹងប្រែងរបស់យើងបានធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងសកលលោកទទួលទំនុកចិត្តទ្បើងវិញ»។

បញ្ជីរបស់ Interbrand ដែលផ្តល់ចំណាត់ថ្នាក់ឱ្យស្លាកយីហោល្បីៗបំផុតទូទាំងពិភពលោកប្រចាំឆ្នាំ នឹងធ្វើការប្រកាសនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី 27 ខែកញ្ញា ឆ្នាំ 2017៕

 

 

 

loading...