ភ្នាក់ងារជំនាញខាងបង្កើតមាតិកា Press Play ឈានជើងចូលទីផ្សារកម្ពុជាហើយ

22070146_1297719873687070_631927109_o
ទូទៅពីសង្គម | កញ្ញា ២៩, ២០១៧ ០៩:៥១ ព្រឹក

ភ្នំពេញ 8កញ្ញា  2017:  Press Play ដែលជាភ្នាក់ងារជំនាញខាងបង្កើតមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ដំបូងគេនៅកម្ពុជា បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួន ដើម្បីផ្ដល់ដល់អ្នកផ្សព្វផ្សាយនូវឱកាសក្នុងការទាក់ទាញអតិថិជនតាមមធ្យោបាយដ៏ថ្មីសន្លាងមួយ។

Ilsa Rozlan នាយកផ្នែកគ្រប់គ្រងមាតិកា( វីដេអូ ខ្លីៗ) របស់ Press Play បានមានប្រសាសន៍ថា ‘ក្រុមហ៊ុនជំនាញបង្កើតមាតិកា បានដំណើរការសេវាជុំវិញតំបន់ខ្លះៗរួចមកហើយ ដូច្នេះសម្រាប់កម្ពុជា គឺរង់ចាំតែពេលវេលាសមស្របតែប៉ុណ្ណោះ ដើម្បីចាប់ផ្ដើមបង្កើតវីដេអូដ៏ទាក់ទាញ និងរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន ខណៈពេលដែលការផ្សព្វផ្សាយពាណិជ្ជកម្មបែបប្រពៃណី ឬតាមមធ្យោបាយចាស់ បានថយចុះនូវប្រសិទ្ធភាព ដោយសារការកើនឡើងនៃមែកធាងបណ្ដាញផ្សព្វផ្សាយ។  ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រតិបត្តិការអនឡាញនៅកម្ពុជា ធ្វើឲ្យអតិថិជនឥឡូវនេះ មានសេរីភាពកាន់តែច្រើនក្នុងការជ្រើសរើសមាតិកា( វីដេអូខ្លីៗ) ដែលពួកគេចង់បាន។”

មានអ្នកផលិតជាច្រើននៅកម្ពុជា ដែលទទួលបានការកោតសរសើរចំពោះស្នាដៃជាច្រើនផ្នែក ដោយពួកគេបានសម្រិតសម្រាំងការងារនេះយ៉ាងល្អគួរឲ្យចាប់អារម្មណ៍តម្រូវតាមអតិថិជន។ ជាមួយការកើនឡើងឥតឈប់ឈរនៅជុំវិញពិភពលោក ម៉ាកសញ្ញានានា ត្រូវដើរតួដូចជាអ្នកផលិតដែរ  គឺធ្វើយ៉ាងដើម្បីរក្សាចំណាប់អារម្មណ៍អតិថិជនអោយស្របនឹងអ្វីដែលគាត់ចង់បាន។

Ilsa Rozlan បានបញ្ជាក់ថា ម៉ាកសញ្ញា ឬផលិតផលនានា ត្រូវចាប់ផ្ដើមបង្កើតមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ដ៏មានតម្លៃ ដែលអតិថិជនចាប់អារម្មណ៍ និងទទួលជាប្រយោជន៍សម្រាប់ពួកគេ។ លោកបានមើលឃើញថា មានម៉ាកសញ្ញាឬផលិតផលមួយចំនួនផ្ដោតទៅលើការបង្កើតការផ្សាយពាណិជ្ជកម្មកងរំពងខ្លាំងពេក  ដែលត្រូវបានអតិថិជនមើលរំលងម្ដងហើយម្ដងទៀត ដោយមិនចាប់អារម្មណ៍ ព្រោះវីដេអូមិនទាក់ទាញ។ លោកជឿជាក់ថា ស្ប៉តទូរទស្សន៍រយៈពេល 30វិនាទី ប្រហែលជាលែងមានប្រសិទ្ធភាពដូចមុនហើយ ហើយផលិតផល ឬម៉ាកសញ្ញា ត្រូវសម្លឹងទៅរកទម្រង់ថ្មីដើម្បីរក្សាចំណាប់អារម្មណ៍អោយត្រូវជាមួយអតិថិជន។

អ្នកនាង Manilyn Tobeo នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ Press Play បានលើកជាឧទាហរណ៍ថា សាច់រឿងរបស់អ្នកម្ដាយម្នាក់ដែលខឹងក្រោធ ហើយព្យាយាមលួងឬបំពេឲ្យកូនគេងនឹងកាន់តែចាប់អារម្មណ៍ប្រសិនបើបង្ហាញតាមរយៈអត្ថបទ ឬវីដេអូ ជាមួយនឹងការបញ្ចូលគន្លឹះ និងវិធីសាស្ត្រពីអ្នកម្ដាយដែលមានបទពិសោធច្រើន។ ម៉ាកសញ្ញា ឬផលិតផលសម្រាប់កុមារ អាចបង្ហាញខ្លួនជាម៉ាកសញ្ញាគួរជាទីទុកចិត្តសម្រាប់អ្នកម្ដាយផងដែរនៅក្នុងអត្ថបទ ឬវីដេអូនេះ។ Manilyn  បានសង្កត់ធ្ងន់ថា វាក៏ជាការផ្ញើសារមួយថា ចំណុចអាទិភាពដំបូង មិនមែនគ្រាន់តែលក់ផលិតផលដល់អ្នកម្ដាយនោះទេ ប៉ុន្តែវាក៏បង្ហាញថាពួកគេយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់អ្នកម្ដាយ ជាមួយវីដេអូពាក់ព័ន្ធ ដើម្បីឲ្យអ្នកម្ដាយបំពេញការងារបានកាន់តែប្រសើរ។

Manilyn បានបន្ថែមថា  ‘មានប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ងាកមករកអនឡាញក្នុងមួយឆ្នាំៗ ដែលការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេស មានដល់ទៅ 45% ហើយការភ្ជាប់អ៊ីនធើណិតតាមទូរស័ព្ទដៃ ខ្ពស់ជាងមធ្យមភាគនៃតំបន់ និងខ្ពស់ជាងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។ ត្រង់នេះ មានន័យថា កម្ពុជាបង្ហាញឲ្យឃើញពីសក្តានុពលសម្រាប់មាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ប្រកបដោយគុណភាពជុំវិញពិភពលោក ហើយរំពឹងថា នឹងមានវីដេអូល្អៗពីម៉ាកសញ្ញា ឬផលិតផលដែលជាគោលដៅរបស់ពួកគេនៅកម្ពុជា។ ’

ជាផ្នែកមួយនៃការបើកដំណើរការនៅកម្ពុជា Press Play បានបង្កើតទម្រង់មាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) ចំនួន5ជាគោល ក្នុងការចាប់ដៃគូជាមួយលោក Remy Hou អ្នករចនាម៉ូដដែលបានសាងស្នាដៃដ៏ល្បីល្បាញសម្រាប់តារាពិភពលោកដូចជា John Legend, Katy Perry, Justin Bieber និងតារាជាច្រើនទៀត ដែលបានរំលេចស្នាដៃរបស់គាត់នៅក្នុងព្រឹត្តិការណ៍ថត និងព្រឹត្តិការណ៍ព្រំក្រហមជាដើម។ ទម្រង់ទាំងនេះ អាចបើកឱកាសឲ្យម៉ាកសញ្ញា ដើម្បីក្លាយជាផ្នែកមួយនៃមាតិកា( វីដេអូផ្សព្វផ្សាយខ្លីៗ) និងអាចឲ្យអតិថិជនមើលឃើញម៉ាកសញ្ញាទាំងនោះតាមមធ្យោបាយថ្មីៗ។

Press Play គឺជាបណ្ដាញ Indochina Media (Cambodia) ដែលជាផ្នែកមួយនៃម្ចាស់ពានរង្វាន់ Phibious Group ដែលជាសម្ព័ន្ធភ្នាក់ងារឯករាជ្យឈានមុខគេនៅក្នុងតំបន់ និងបានចូលរួមបង្កើតទម្រង់វីដេអូផ្សព្វផ្សាយជាច្រើនទូទាំងតំបន់ ដូចជា Dep365.com, hellohealth.com និង kokiku.tv។

ក្រុមសម្ព័ន្ធដែលត្រូវបានពង្រីកយ៉ាងឆាប់រហ័ស នូវបណ្ដាញរបស់ខ្លួន មានផ្ដល់សេវាផ្សព្វផ្សាយដែលមានការរួមបញ្ចូល និងដំណោះស្រាយសម្រាប់អាជីវកម្មអនឡាញដល់តំបន់ តាមរយៈការិយាល័យរបស់ខ្លួននៅ កម្ពុជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា។

 

 

loading...