Ford Ranger ស៊ីដាច់គេនៅតំបន់អាស៊ីប៉ាស៊ីហ្វិច

Ford-Ranger-2017
អត្ថបទពាណិជ្ជកម្ម | សីហា ១៩, ២០១៧ ១០:៣៧ ល្ងាច

ក្រោយបើកដំណើរជាច្រើននៅក្នុងទីផ្សារទូទាំងពិភពលោក ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក Ford បានបញ្ចេញទិន្នន័យស្ដីកំណើនការលក់របស់ Ford Ranger ថាបានស៊ីដាក់គេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយនឹងកំណើន 21% ធៀបនឹងឆ្នាំ 2016 គិតចាប់ពីពាក់កណ្ដាលឆ្នាំ 2017 មក។ របាយការណ៍នៃការលក់សរុបនេះរួមបញ្ចូលពីការលក់នៅ អូស្រ្តាលី នូវែលសេឡង់ ហ្វីលីពីន តៃវ៉ាន់ ថៃនិងវៀតណាម។

02-Ford-Ranger-2017

រថយន្ត Ford Ranger បានជាប់ចំណាត់ថ្នាក់ជារថយន្តលក់ដាច់បំផុតនៅ វៀតណាម តៃវ៉ាន់ កម្ពុជា ញូដេលីដូនី និងវែលសេឡង់។ ក្នុងនោះប្រទេសអូស្ត្រាលី បាននាំមុខគេក្នុងការលក់រថយន្ត Ford Ranger នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដោយការលក់ក្នុងឆមាសទីមួយនៃឆ្នាំ2017 បានកើនឡើងជិត 19% រក្សាភាពជាអ្នកនាំមុខគេនៅក្នុងទីផ្សាររថយន្ត Pickup។ នៅនូវែលសេឡង់ រថយន្ត Ford Ranger ជារថយន្តលក់ដាច់បំផុត ដែលចំនួននៃការលក់បានកើនឡើងដល់ទៅ 24% ក្នុងពាក់កណ្ដាលឆ្នាំ 2017។

01-Ford-Ranger-2017

រីឯនៅប្រទេសថៃវិញចំនួនរថយន្ត Ford Ranger ដែលចរាចរណ៍លើផ្លូវសព្វដថ្ងៃបានកើនឡើងយ៉ាងសន្ធឹក។ បើយើងងាកមកមើលចំនួននៃការលក់វិញបានកើនឡើងរហូតដល់ 51% និងមាន ចំណែកទីផ្សារ 11,7 %។ នៅប្រទេសហ្វីលីពីនការលក់រថយន្ត Ford Ranger បានកើនឡើងជិត 16% និងមានចំណែក 25% នៃទីផ្សាររថយន្ត Pickup ទាំងមូល ហើយនៅរថយន្តនេះ បន្តនាំមុខគេ 4 ឆ្នាំជាប់ៗគ្នា ដោយការលក់នៅពាក់កណ្តាលឆ្នាំ 2017 កើនឡើងជិត 2% និងមានចំណែកទីផ្សារ 57% ក្នុងទីផ្សាររថយន្ត Pickup ទាំងមូល។ ដោយឡែកនៅកោះតៃវ៉ាន់វិញ Ford Ranger បានរក្សាភាពនាំមុខនៅក្នុងទីផ្សាររថយន្ត Pickup ជាមួយនឹងការលក់កើនឡើង 29% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្រូវការអតិថិជនកើនឡើងជាលំដាប់៕

 

loading...