ពិព័រណ៍ទូរស័ព្ទរបស់សែលកាត ទាក់ទាញអ្នកចូលរួមប្រមាណ 1500 នាក់ ក្នុងមួយថ្ងៃ!

OK
ព័ត៌មានជាតិ | សីហា ១១, ២០១៧ ០១:១៩ ល្ងាច

ភ្នំពេញ ថ្ងៃទី 11 ខែសីហា៖ ពិព័រណ៍ទូរស័ព្ទរបស់ សែលកាត មានអ្នកចូលរួម យ៉ាងច្រើន កកកុញក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។  ពិព័រណ៍ទូរស័ព្ទនេះធ្វើឡើងចាប់ពីថ្ងៃទី 9 ដល់ 13 សីហានៅមុខផ្សារហេងលី ហើយអតិថិជនទាំងអស់អាចទទួលយកការលក់បញ្ចុះតម្លៃរហូតដល់ 50 % និងស៊ីមកាតឥតគិតថ្លៃ ព្រមទាំងកាដូពិសេសជាច្រើនទៀត។

Cellcard-4G

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុន ទូរស័ព្ទម៉ាកល្បីៗជាច្រើន ដើម្បីផ្ដល់ជម្រើសទូរស័ព្ទកាន់តែ សម្បូរបែប ដល់អតិថិជន។ ក្រុមហ៊ុនទាំងនោះរួមមាន  LG Oukitel Huawei Philips Nokia Vivo Camfone  Meizu ASUS និង Wing ។

អ្នកចូលរួមដែលទិញទូរស័ព្ទទំនើបណាមួយនៃម៉ាកទូរស័ព្ទទាំងនេះ នឹងទទួលបានកញ្ចប់អ៊ីនធើណិត ឥតគិតថ្លៃរយៈពេល 6 ខែ។ ចំណែកអតិថិជនដែលជ្រើសយកទូរស័ព្ទធម្មតា នៅពេលនោះដែរ ក៏ទទួលបានកញ្ចប់តេ និង ផ្ញើសារឥតកំណត់រយៈពេល 6 ខែផងដរ។

02-Cellcard-4G

អ្នកគាំទ្រ សែលកាត ដែលចូលរួមពិព័រណ៍ទូរស័ព្ទនេះ នឹងទទួលការផ្តល់ជូនជាពិសេ សបន្ថែមផងដែរ។ ចំពោះ អតិថិជនដែលបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទរបស់ខ្លួនចំនួន ២ដុល្លារ ឬច្រើនជាងនេះ ក៏ត្រូវបានផ្ដល់ឱកាសឲ្យចូលរួមក្នងការចាប់ឆ្នោតផ្សងសំណាងជាមួយ ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ទូរស័ព្ទទំនើប Power Bank ដង Selfie អាវយឺត មួក និងកាដូពិសេសៗជាច្រើនទៀត។

01-Cellcard-4G

ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃដ៏អស្ចារ្យ និងការផ្ដល់ជូនពិសេសៗទាំងនេះ អតិថិជនទាំងអស់អាចអញ្ជើញមកកាន់ពិព័រណ៍ទូរស័ព្ទ សែលកាត ដែលធ្វើឡើងពីម៉ោង 8:30 ព្រឹក ដល់ 7យប់ រហូតដល់ថ្ងៃទី 13 ខែសីហា៕

 

 

 

 

 

 

loading...