LG បើកសម្ពោធឧបករណ៍បច្ចេកវិទ្យាច្រើនម៉ូឌែលក្នុងទីផ្សារកម្ពុជា

MP-Post
ព័ត៌មានជាតិ | សីហា ១០, ២០១៧ ១០:២០ ព្រឹក

ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear  ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាបានរៀបចំកម្មវិធី LG VIP Night 2017  ដើម្បីជប់លៀងជួបជុំថ្លែងអំណរគុណដល់តំណាងចែកចាយលក់ផលិតផល និងបង្ហាញនូវផលិតផលថ្មីៗបំពាក់បច្ចេកវិទ្យាទំនើបៗប្រចាំឆ្នាំ 2017 ។

IMG_1032

លោក Bong Soak Kim អគ្គនាយកក្រុមហ៊ុន LG Electronics បានឱ្យដឹងថា ផលិតផលទាំងអស់ដែល LG បើកសម្ពោធនៅថ្ងៃនោះ សុទ្ធសឹងជាផលិតផលដែលទំនើប អាចបម្រើដល់សេចក្ដីត្រូវការរបស់អ្នកប្រើប្រាស់។ ក្នុងកម្មវិធីនោះ ក្រុមហ៊ុនបានធ្វើការបើកសម្ពោធផលិតជាច្រើនម៉ូឌែល មានដូចជាទូរទស្សន៍ OLED ទូរទស្សន៍ Super UHD ទូទឹកកក InstaView ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់សម្រាប់លំនៅដ្ឋាន និងអាជីវកម្មធំ ទូរទស្សន៍សម្រាប់សណ្ឋាគារ និងបរិក្ខារអេឡិចត្រូនិច ជាច្រើនប្រភេទទៀត។

LG-VIP-03

លោកបន្តថា តាមរយៈការខិតខំប្រឹងប្រែងបង្កើននូវបច្ចេកវិទ្យាទំនើបទាន់សម័យ និងងាយស្រួលដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន LG Electronics បានទទួលពានរង្វាន់ជាបន្តបន្ទាប់ លើសពីនេះទៀតផលិតផលរបស់យើងទាំងអស់ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Inverter ដែលជួយសន្សំសំចៃប្រាក់បានជាច្រើនជារៀងរាល់ឆ្នាំ ដោយមិនចាំបាច់ខ្វល់ពីការកើនឡើងនូវថ្លៃអគ្គីសនីជាមួយនឹងផលិតផលរបស់ LG នោះទេ។

សម្រាប់ទូរទស្សន៍ OLED  ត្រូវបានរចនាឡើងមានរូបរាងស្អាត កម្រាស់ស្ដើងជាងគេលើលោក ជាមួយនឹងអេក្រង់ OLED  ដែលស្តើងបំផុត និងអាចមើលពីចំហៀងដោយមិនបាត់បង់រូបភាពដើម ដោយបំពាក់ នូវកញ្ចក់4K ព្រមទាំងភ្ជាប់មកជាមួយនូវកម្មវិធី Dolby Vision និង Dolby Atmos ធ្វើឱ្យរូបភាពនិងសំឡេងកាន់តែច្បាស់ល្អ នាំឱ្យទូរទស្សន៍នេះទទួលបានពានរង្វាន់រហូត ដល់ទៅ 58 ពានពី    កម្មវិធី (CES 2017) ក្នុងការតាំងបង្ហាញផលិតផលអេឡិចត្រូនិកទូទាំង សកលលោក នៅទីក្រុង Las Vegas សហរដ្ឋអាមេរិកកាលពីខែមករាកន្លងទៅនេះ។ ទន្ទឹមនឹងនេះដែរ ទូរទស្សន៍ Super UHD បានបំពាក់នូវបច្ចេកវិទ្យា ចុងក្រោយ Nano-cell ដែលអាចបង្ហាញកម្រិតរូបភាពច្បាស់ល្អឥតខ្ចោះនិងបង្ហាញរូបភាពដូចទៅនឹងរូបភាពពិតៗនៅខាងក្រៅ។

LG-VIP-04

ទូទឹកកករបស់ LG វិញ បានបញ្ចេញនូវបច្ចកវិទ្យា InstaView ប្លែកដាច់គេ ដោយគ្រាន់តែគោះពីរដងនោះអ្នកប្រើប្រាស់នឹងអាចមើលឆ្លុះដល់ខាងក្នុងដោយមិនចាំបាច់បើក ទ្វារទូទឹកកកឡើយ។  នេះគឺជាបចេ្ចកវិទ្យាមួយ ដែលជួយសន្សំសំចៃនិងកាត់បន្ថយការសាយភាយភាពត្រជាក់ពីក្នុងទូទឹកកកមកខាងក្រៅ។ មិនត្រឹមតែប៉ុណ្ណោះ វាបានបំពាក់នូវកុំប្រេស័រ លីនៀរ(Linear Compressor) ដែលជួយដល់ការសន្សំសំចៃអគ្គិសនីរហូតដល់ 36% លើសពីទូទឹកកកស៊េរីមុនៗ។

ម៉ាស៊ីនបោកគក់ខោអាវ LG បានឈរនៅលំដាប់លេខ 1 នៅលើពិភពលោកក្នុងការលក់ដាច់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបនិង រូបរាងកាន់តែស្រស់ស្អាត។ ជាមួយនឹងគោលបំណង ធ្វើឲ្យការរស់នៅរបស់អ្នកប្រើប្រាស់ កាន់តែងាយស្រួល LG Electronics  បានប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់បំពាក់នៅលើម៉ាស៊ីនត្រជាក់ LG ដែលមាន ដូចជា Inverter ភ្លោះ អាចសន្សំសំចៃភ្លើងរហូតដល់ 70% ផ្តល់សំណើមនិងរក្សាស្បែក ថែមទាំងមុខងារ Dual Cool ដែលផ្តល់នូវភាពត្រជាក់បានលឿននិងធ្វើឲ្យលោកអ្នកគេងបាន ស្កប់ស្កល់។

IMG_1052

លោកឧកញ៉ា សុខ ពិសិដ្ឋ បានឱ្យដឹងដែរថា៖ ក្រុមហ៊ុន      G Gear ពិតជាមានមោទនៈភាពណាស់ដែលបានចាប់ដៃគ្នាយ៉ាងរ៉ឹងមាំជាមួយក្រុមហ៊ុន LG Electronics ដែលជាក្រុមហ៊ុននាំមុខគេនៅក្នុងពិភពលោក ដើម្បីបម្រើនូវតម្រូវការទីផ្សារ  បច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល  6 ឆ្នាំកន្លងទៅនេះ Ggear មិនត្រឹមតែគ្រាន់ដើរតួជាអ្នកចែកចាយតែមួយមុខនោះទេ តែបានដើរតួជាអ្នកតំណាងដ៏ល្អ ដើម្បីពិភាក្សាជាមួយក្រុមហ៊ុន LG Electronics ក្នុងការពង្រឹង និងពង្រីកទីផ្សាររបស់យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាទាំងមូល។

IMG_1073

លោកឧកញ៉ា បន្ថែមទៀតថា ថ្ងៃនេះ យើងក៏បានបង្ហាញនៅ កំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយចុងគេបង្អស់របស់ LG  គឺ LG G6 ដែលមានទំហំ អេក្រង់ 5.7 អ៊ីញ QHD និងមានកាមេរ៉ាភ្លោះ (Dual Camera) 13 MP      (71O/ 125o)  និង 5 MP (100o) ដែលអាចថតបានរូបភាព បានទំហំធំទូលាយជាមួយ និង កាមេរ៉ា Wide Angle Len 1250 សើ្មរនឹង រូបភាព ដែលមើលឃើញដោយភ្នែកទទេ ។ ព្រមទាំងជាទូរសព្ទស្មាតដែលមានការការពារមិនអោយជ្រាបចូលទឹក (IP 68) និង ថែមទាំងសាកថ្មបានយ៉ាងលឿន រហ័ស ឆាប់ពេញ ដោយចំណាយពេលត្រឹមតែ 108នាទី តែប៉ុណ្ណេះ ។ អ្វីដែលកាន់តែលេចធ្លោជាងនេះទៀតនោះគឺ គ្រប់ផលិតផលទាំងអស់របស់ LG បានភ្ជាប់មកនូវ បច្ចេកវិទ្យាដ៏ថ្មីនិងទំនើបគឺកម្មវិធី SmartThinQ (Wifi) ដែលអ្នកប្រើប្រាស់ អាចគ្រប់គ្រងគ្រប់ឧបករណ៍អេឡិចត្រូនិចទាំងអស់ តាមរយៈទូរសព្ទ ដែលកាន់តែងាយស្រួល ក្នុងការរស់នៅបែបសម័យថ្មី៕

 

 

loading...