Cellcard ចាប់ដៃជាមួយ Gameloft ផ្ដល់ការ Download ឥតកំណត់

Cellcard-Game
ព័ត៌មានបច្ចេកវិជ្ជា | សីហា ១០, ២០១៧ ០៩:០៤ ព្រឹក

Cellcard នឹងធ្វើឲ្យការលេងហ្គេមលើទូរស័ព្ទឈានដល់កម្រិតមួយទៀតហើយកាន់តែឡូយ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដំបូងគេបង្អស់នៅកម្ពុជាដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ្គេមលើទូរស័ព្ទដៃធំជាងគេ Gameloft ។ កិច្ចសហការជាដៃគូនេះ អាចឱ្យអតិថិជន Cellcard ដោនឡូតឬទាញយកហ្គេម Gameloft ពិសេសៗ រួមទាំងហ្គេមដែលមិនទាន់មានលក់លើ App Store និង Play Store ផងដែរ។

03-Cellcard-Game

Gameloft Game Club មានប្រភេទហ្គេមដ៏សម្បូរបែប ដែលហ្គេមមួយចំនួនត្រូវបានបង្កើតឡើងដោយមានការសហការគ្នាជាមួយអ្នកផលិតហ្គេមធំៗដូចជា Disney Universal Music និងMarvel។ អតិថិជន Cellcard មិនត្រឹមតែមានជម្រើសដ៏សម្បូរបែបប៉ុណ្ណោះទេ ប៉ុន្តែអាចទទួលបានហ្គេមប្លែកៗដែលចេញថ្មីជាច្រើនផងដែរ។

លោក Jew Kee Lim នាយកផ្នែកផលិតផលនិងសេវាកម្មរបស់សែលកាត បានមានប្រសាសន៍ថា “ការលេងហ្គេមកម្សាន្តមានការកើនឡើងយ៉ាងខ្លាំងចំពោះយុវជនជុំវិញពិភពលោក ហេតុដូច្នេះហើយយុវជនកម្ពុជាក៏គួរតែរីករាយជាមួយការការលេងហ្គេមកម្សាន្តទាំងអស់នេះដែរ។”

02-Cellcard-Game

លោកបានបន្ថែមទៀតថា “ប្រទេសកម្ពុជាគឺជាទីផ្សារមួយដែលមានយុវជនភាគច្រើន ប្រើប្រាស់អ៊ីនធើណិតលើទូរស័ព្ទដៃទំនើបៗគួរឱ្យកត់សម្គាល់។ យើងជឿជាក់ថា ហ្គេមកម្សាន្តពិតជាមានសក្តានុពល នៅប្រទេសកម្ពុជា ហើយយើងចាត់ទុកថាហ្គេមកម្សាន្តគឺជាការវិវឌ្ឍន៍ថ្មីមួយ”។ អតិថិជន អាចដោនឡូតហ្គេមទាំងនេះដោយឥតដែនកំណត់ ដោយគ្រាន់តែចំណាយត្រឹមតែ 3000 រៀលក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ។ ចំពោះការទូទាត់វិញ គឺពិតជាមានភាពងាយស្រួលបំ់ផុត ដោយធ្វើការកាត់ទឹកប្រាក់ពីសមតុល្យ Cellcard របស់អ្នកជាការស្រេច។

01-Cellcard-Game

Gameloft គឺជាក្រុមហ៊ុនផលិតហ្គេមនិងចែកចាយធំជាងគេរបស់ពិភពលោក។ កាលពីឆ្នាំមុន មានហ្គេមសរុបប្រមាណជាង 1ពាន់លានហ្គេម ត្រូវបានដោនឡោតលេងកម្សាន្តនៅជុំវិញពិភពលោក ហើយមានប្រភេទហ្គេមថ្មីៗប្រមាណជាង 2.8 លាន របស់ Gameloft ត្រូវបានគេដោនឡូតលេងជារៀងរាល់ថ្ងៃ៕

loading...