ដើមកំណើតដំបូងរបស់រថយន្ត Ford Pickup

Ford-Pickup
ព័ត៌មានបច្ចេកវិជ្ជា | សីហា ៦, ២០១៧ ០៩:៣១ ល្ងាច

នៅថ្ងៃទី 27 ខែកក្កដា ឆ្នាំ 1917 ដែលគិតមកដល់ពេលនេះ មានរយៈកាល 100 ឆ្នាំហើយ ដែលក្រុមហ៊ុន Ford បានបង្កើតនូវការច្នៃប្រឌិតថ្មីមួយ និងបានផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងនៅក្នុងវិស័យរថយន្តតាំងពីពេលនោះមក។ គ្រប់យ៉ាងបានចាប់ផ្ដើមពីរថយន្តម៉ូដែល TT ដែលជាម៉ូដែលរថយន្តដែលកើតចេញពីម៉ូដែល T ទទួលបានភាពជោគជ័យអស់រយៈពេលជាងមួយសតវត្សមកហើយ និងបានក្លាយជាម៉ាករថយន្តលក់ដាច់បំផុតនៅលើពិភពលោកផងដែរ។

Ford-Pickup

ប៉ុន្មានឆ្នាំមកនេះរថយន្ត Ford trucks ត្រូវបានប្រើប្រាស់ដោយអ្នកចម្ការ ទាហាន អ្នកធ្វើការសំណង់ និងអ្នកបើកបរប្រណាំងជាដើម។ ដោយសារតែសមត្ថភាព និងភាពជឿជាក់ បានជំរុញឱ្យការលក់របស់ក្រុមហ៊ុនរថយន្ត Ford ឈរមុខគេជានិច្ច។ ប៉ុន្តែសមិទ្ធផលទាំងនេះមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ។ ភាពជោគជ័យនេះគឺបានមកពីការចំណាយពេលវេលាយ៉ាងស្វិតស្វាញធ្វើយ៉ាងណាដើម្បីប្រែក្លាយទស្សនៈវិស័យដែលគេមានឲ្យទៅជាសមិទ្ធផលនៃការច្នៃប្រឌិតថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីផលិតនូវរថយន្តមួយដែលមានសម្ថតភាពលើសពីអ្វីដែលអ្នកបានរំពឹងទុក។

លោក Robert Kreipke អ្នកប្រវត្តិវិទូនៃរថយន្ត Ford បានមានប្រសាសន៍ថា៖ ក្រោយពីបានឃើញរថយន្តប្រភេទ Utes និងប្រភេទ Pickups ក្រុមហ៊ុនរថយន្ត Ford បានធ្វើការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះរថយន្តប្រភេទ Truckដោយកាលពីមុនរថយន្តប្រភេទនេះប្រើប្រាស់ក្នុងការងារធ្ងន់ៗ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Ford បានធ្វើការកែច្នៃ និងប្រែក្លាយរថយន្តប្រភេទ Truck សម្រាប់បម្រើការងារធ្ងន់ផង និងជារថយន្តគ្រួសារផង។

Ford-Truck

លោកបានបន្តទៀតថា៖”ម៉្យាងវិញទៀត រថយន្តនេះបានបំផុសគំនិតឈានទៅដល់ការវិវត្តន៍នៃរថយន្តប្រភេទ F-Series និង Ford Ranger ជាដើម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារទូទាំងពិភពលោក។” កាលឆ្នាំ 1976 អ្នកនិពន្ធរបស់ទស្សនាវដ្ដី Ford Truck បានសរសេរពាក្យសាមញ្ញបីម៉ាត់ “Built Ford Tough” ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការបង្កើតរថយន្តដែលរឹងមាំប្រកបដោយថាមពល និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ បន្ទាប់មកទៀតក៏ឈានដល់ការចាប់កំណើតនៃរថយន្ត Ford Ranger ដែលជារថយន្ត ភីកអាប់ (Pickup) ជំនាន់ដំបូងដែលបានដាក់បង្ហាញនៅអាមេរិចខាងជើងក្នុងឆ្នាំ 1982។

Ford-Pickup-Rancer

រថយន្ត Ford Ranger ជារថយន្តដែលមានដើមកំណើតនៅប្រទេសអាមេរិច និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជារថយន្តPickup ដែលមានភាពរឹងមាំ និងមានភាពឆ្លាតវៃលើសគេ និងលក់ដាច់បំផុតទូទាំងពិភពលោក។ បច្ចុប្បន្នរថយន្តនេះគឺលក់ដាច់បំផុតនៅទ្វីបអឺរ៉ុបអាហ្វ្រិកខាងត្បូង ប្រទេសនូវែលសេឡង់និងទីផ្សារអាស៊ានមួយចំនួនដូចជាវៀតណាម កម្ពុជានិងមីយ៉ាន់ម៉ា។ ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Ford បានបន្តការច្នៃប្រឌិតនិងសិក្សាទៅលើរថយន្តប្រភេទ Truck កាន់តែស៊ីជម្រៅ និងបានបង្កើតឡើងនូវរថយន្ត F-150 SVT Raptor ក្នុងឆ្នាំ 2009។រថយន្តប្រភេទនេះ ក៏បានក្លាយជារថយន្តដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺរថយន្ត F-150 Raptor ជំនាន់ថ្មីឆ្នាំ 2017 ដែលទើបតែសម្ពោទដាក់លក់នៅក្នុងទីផ្សារនាពេលថ្មីៗនេះ។ ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ផងដែរថារថយន្ត Ford Ranger នឹងត្រូវដាក់លក់នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងឆ្នាំក្រោយនេះ។ ការរចនា អនុភាព និងសមត្ថភាពរបស់រថយន្ត Ford Trucks បានផ្លាស់ប្តូរទាំងស្រុងបើប្រៀបធៀបទៅនឹងរថយន្ត Ford Model TT កាលពី100 ឆ្នាំមុន៕

 

loading...