​កញ្ចប់​​សេវាកម្ម​​​​ពីឌីជី​​ បច្ចេកវិទ្យាទំនើប អ៊ីនធឺណិត​កាន់តែលឿន!

Image (1)
Feature article | កក្កដា ១៤, ២០១៧ ០៣:០៩ ល្ងាច

បច្ចុប្បន្ននេះ បណ្ដាញ​អ៊ីនធឺណិត​គឺមានគ្រប​ដណ្ដប់​ស្ទើរគ្រប់​ទីកន្លែង​ ជា​ភ្នាក់ងារដ៏​សំខាន់​មួយដែល​មនុស្ស​គ្រប់គ្នាមិន​អាចខ្វះ​បាន។ ល្បឿននៃអ៊ីនធឺណិតគឺជាមុខព្រួញសំខាន់​ ដូចនេះហើយបានជា ​ក្រុមហ៊ុន​ឌីជីអ៊ីនធឺណិត បាន​បន្ថែមល្បឿនទៅលើកញ្ចប់សេវាកម្ម ដែលល្បឿនកាន់តែលឿនជាមួយនិងតម្លៃសមរម្យ តាម​បច្ចេកវិទ្យា​​​ទំនើបចុងក្រោយ “Home Fiber Premium” ។ កញ្ចប់សេវាកម្មនេះ ឌីជី នឹងផ្តល់ជូននូវលក្ខណៈកាន់តែងាយស្រួលជាងមុន ដែលអាចជួយឲ្យការងាររបស់អ្នកដំណើរការទៅយ៉ាងរលូនឥតទាក់ រួមជាមួយនឹងសេវាកម្សាន្តផ្សេងៗ ដែលកាន់តែធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង និងមិននឿយណាយ។

អត្ថប្រយោជន៍នៃកញ្ចប់​សេវាកម្ម​ Home Fiber Premium​ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ីន​ធឺណិត​ដែល​លឿនបន្ថែម ​​មិនធ្លាប់មានពី​ឌីជី។​ ចំពោះអតិថិជនដែលមានបំណងភ្ជាប់សេវាកម្មអ៊ីនធឺណិតប្រើនៅតាមផ្ទះកញ្ចប់​ Home Fiber Premium ដែលមានល្បឿនចាប់ពី 8Mbps រហូតដល់ 13Mbps តំលៃចាប់ពី 15.99$/ខែ រហូតដល់តំលៃ 39.99$/ខែ ជាមួយល្បឿនអាប់ឡូត 50Mbps បន្ថែមទៀតផង។ អតិថិជនក៏នឹងទទួលបាននូវល្បឿនដោនឡូតដែលជាការផ្ដល់ជូនពិសេសពីឌីជី ដោយដោនឡូតក្នុងល្បឿនលឿនចាំពីម៉ោង ១២យប់ ដែលងាយស្រួលដាក់ដោនឡូតចោលជាការស្រេច។

កាន់តែពិសេស សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់អ៊ីនធឺណិតឌីជី Home​​ Fiber លោកអ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរមកប្រើកញ្ចប់សេវា Home Fiber Premium ឬទទួលយកប្រ៉ូមូសិនពិសេស ដោយគ្រាន់តែបំពេញបែបបទ ជាមូយផ្នែកលក់ ឬផ្នែកបំរើអតិថិជនដែលនៅការិយាល័យរបស់ឌីជីជាការស្រេច ហើយលោកអ្នកនឹងទទួលបាន​ល្បឿនអ៊ីនធឺណិតកាន់តែលឿន ខុសពីការប្រើប្រាស់ជាមួយបច្ចេកវិទ្យាពីមុន ដែលអ្នកកំពុងប្រើប្រាស់។ ពិសេសអ្នកនឹងទទូលបានប្រូមូសិនល្បឿនអ៊ីនធឺណិតបន្ថែម ការតំឡើងឧបករណ៏មិនគិតថ្លៃ និងទទួលបានសេវាប្រើប្រាស់ប្រចំាខែបន្ថែម រួមនឹងអត្ថប្រយោជន៏ជាច្រើនទៀត។

ក្រៅពីកញ្ចប់​សេវា​កម្ម​នេះ​​​ ឌីជីក៏មានការផ្ដល់ជូននូវសេវាកាមេរ៉ាសុវត្ថិភាព ល្បឿនអាប់ឡូតរហូតដល់ 30Mbps តំលៃត្រឹមតែ 6$/ខែ។ ក៏មានលក់ជាប្រភេទកាមេរ៉ាសុវត្ថិភាពឥតខ្សែ​ដែលទំនើប​និងមាន​គុណប្រយោជន៍​ច្រើនយ៉ាង​ សំរាប់បំពេញតំរូវការដល់អតិថិជនរបស់ខ្លូនជាពិសេសកាមេរ៉ាសុវត្ថិភាពនេះ គឺជាកាមេរ៉ា​ដែលប្រើជាមួយប្រពន័្ធអ៊ីនធឺណិតឌីជី ​ងាយស្រួលក្នុងការតំឡើង និងមានគុណសម្បត្តិ​អាចចាប់រូបភាព​ព្រមទាំងសំលេងបានយ៉ាងល្អទោះបីជានៅទីងងឹត​ក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺលោក​អ្នក​អាច​ទស្សនា YouTube ក្នុង​គុណភាព HD ល្បឿនរហូតដល់ 50Mbps ល្បឿនFacebook@50Mbps ជាល្បឿនដាច់ដោយឡែកពីអ៊ីនធឺណិត ហើយ​នៅ​អាច​​​ទស្ស​នា​គេ​ហទំព័រ​ឌីជី​វើល ដែល​ពោរពេញ​ទៅ​ដោយ​កម្មវិធីកម្សាន្ត​ល្បីៗ ​ ដូចជាគេហទំព័រ www.komsan.tv ដែល​មានភាពយន្តល្បីៗ​ក្នុងកំរិត​រូបភាព​HD និងមាន​ជាអក្សរ​ខ្មែរ​និង​អង់​គ្លេសរត់ពីក្រោមនៅ​ពេល​និយាយ​ ព្រមទាំងមានគេហទំព័រ www.p2push.net សម្រាប់​ការ​ដោនឡូតនិងចែករំលែកឯកសារគ្នាទៅវិញទៅមក​ ហើយ​ក៏អាចលេង​ហ្គេម និងទិញទំនិញ​អន​ឡាញពី shop168.com.kh ​ក្នុងតម្លៃពិសេសៗ ជា​ច្រើន​ទៀត​ផង​​។ អត្ថ​ប្រ​យោជន៏​មួយ​ទៀត​ដែល​មិន​អាច​បំ​ភ្លេច​​បាន​​ គឺអតិថិជន​ទំាង​អស់​របស់​ឌីជីក៏​អាច​ទទួល​បាន​​កាត​សមាជិក​ឌីជី​ក្លឹប ដោយឥតគិតថ្លៃ សម្រាប់​បញ្ចុះតំលៃ​ពី​ជាង​ 150 ហាង ដូច​ជា​ហាង​កាហ្វេ ហាង​លក់​សំ​លៀក​បំពាក់​ ហាង​​អាហារ និង​មាន​ហាង​ជាច្រើន​ទៀតនៅ​ទូទំាង​រាជធានីភ្នំពេញ។ ហេតុនេះ ទើបគ្រប់គ្នានិយមចូលចិត្តហៅថា “ឌីជី លើសពីសេវាកម្មអ៊ីនធឺណិត” ។

ចាប់ពីថ្ងៃនេះទៅអស់បារម្ភជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយពីឌីជី ដែលធ្វើឲ្យអ៊ីនធឺណិតល្បឿនកាន់តែលឿន!
អត្ថ​ប្រ​យោជន៏​ជា​ច្រើន​កំពុងតែរង់​ចំា​អ្នក ភ្ជាប់សេវាឌីជីអ៊ីនធឺណីត​ឥលូវនេះ ​តាម​រយៈទូរ​សព្ទ​លេខ​ 089/098 888 992 ឬ​ក៏​​តាម​គេ​ហទំព័រ​ www.digi.com.kh

loading...