ទូរស័ព្ទ Nokia ប្រើប្រព័ន្ធ Android បានមកដល់ទីផ្សារកម្ពុជា យើងហើយ

OK
ព័ត៌មានបច្ចេកវិជ្ជា | មិថុនា ១៥, ២០១៧ ០២:១១ ល្ងាច

កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ ស្មាតហ្វូន Nokia 3, Nokia 5 និង Nokia 6 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android បានបើកសម្ពោធជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា រួមជាមួយនឹងការលេចវត្តមានជាថ្មីនៃជំនាន់ទូរស័ព្ទ Nokia 3310 ដ៏ល្បីល្បាញ បន្ទាប់ពីដាក់បង្ហាញជាលើកដំបូងកាលពីដើមឆ្នាំនេះក្នុងពិព័រណ៍ Mobile World Congress នៅទីក្រុង បាសេឡូណា។

_E2A4260

ទូរស័ព្ទ Nokia 3 ប្រើនូវអេក្រង់ IPS HD ទំហំ 5.0 អ៊ីញ ស្រោបដោយផ្ទៃកញ្ចក់ Corning® Gorilla® និងមានស្រទាប់អេក្រង់ប្រភេទ Polarised ធ្វើឱ្យមានចំណាំងផ្លាតតិច ដែលផ្តល់នូវរូបភាពកាន់តែច្បាស់ល្អ ទោះបីនៅក្រោមពន្លឺថ្ងៃខ្លាំង។ វាក៏មានកាមេរ៉ាមុខក្រោយទំហំ 8MP ដូចគ្នា ហើយមាន 4 ពណ៌ខុសៗគ្នា គឺ ខ្មៅ ទឹក ប្រាក់ ខៀវ និងទង់ដែង។

_E2A4231

សម្រាប់ទូរស័ព្ទ Nokia 5 អេក្រង់ធំទំហំ 5.2 អ៊ីញប្រភេទ IPS HD ដំណើរការដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 មានកាមេរ៉ាក្រោយទំហំ 13MP បំពាក់មុខងារ Auto Focus និងមានភ្លើង Flash ពីរ រួមទាំងកាមេរ៉ាមុខទំហំ 8MP កម្រិតចាប់រូបភាព 84 ដឺក្រេដែលធ្វើឱ្យការថតរូបបែបស៊ែលហ្វីរបស់អ្នកកាន់តែធំទូលាយ និងភ្លឺច្បាស់ត្រជាក់ភ្នែក ពិសេសវាមានមុខងារចាប់រូបភាពបានល្អទាំងនៅកន្លែងភ្លឺ និងទីងងឹត។ Nokia 5 មាន 4 ពណ៌ខុសៗគ្នាគឺ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង។

_E2A4255

ស្មាតហ្វូនចុងក្រោយ គឺ Nokia 6 ដែលវាមានអេក្រង់ធំជាងគេ ទំហំ 5.5 អ៊ីញ Full HD និងមានតួខ្លួន ផលិតចេញពីលោហធាតុអាលុយមីញ៉ូមកម្រិត 6000 មីល្លីម៉ែត្រមួយដុំ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់បានទូរស័ព្ទដែលរឹងមាំជាមួយកម្មវិធីកម្សាន្តយ៉ាងច្រើនសម្បូរបែប។ វាបំពាក់ដោយប្រព័ន្ធសំឡេងឆ្លាតវៃមានរន្ធសំឡេងចំនួន 2 ដែលអាចឱ្យអ្នកប្រើប្រាស់ទទួលបាននូវសំឡេងឮច្បាស់ល្អ ខណៈដែលប្រព័ន្ធសំឡេង Dolby Atmos® នឹងផ្តល់នូវបទពិសោធការកម្សាន្តផ្នែកភាពយន្តដ៏អស្ចារ្យមួយទៀតពុំធ្លាប់មាន។

ទូរស័ព្ទនេះបន្ទះឈីប Qualcomm® Snapdragon ™ 430 និងអង្គក្រាហ្វិកQualcomm® Adreno™ 505 ផ្តល់តុល្យភាពរវាងការប្រើប្រាស់ និងថាមពលថ្មបានល្អប្រើបានរយៈពេលយូរ។ Nokia 6 មាន 4 ពណ៌ខុសៗគ្នាគឺ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង។

IMG_3893

ដោយឡែកទូរស័ព្ទមួយចុងក្រោយនេះ វាជា Nokia 3310 ចាស់ផ្លាស់ប្ដូររូបរាងថ្មីឆ្នាំ 2017 ជាមួយនឹងរូបរាងស្តើងស្រាល ហើយជាទូរស័ព្ទដែលលក់ដាច់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ Nokia។  3310 ត្រូវបានផលិតជាថ្មីជាមួយកំណែប្រែថ្មី ដោយសារតែវាមានពណ៌ស្រស់ស្អាតការរចនាមានលក្ខណៈទំនើបពិសេសកាន់ថ្មបានយូរ ដោយអាចនិយាយបានរហូតដល់ 22 ម៉ោង និងទុកបានដល់ទៅមួយខែ។

អ្នកប្រើប្រាស់អាចផ្ញើសារ និយាយបានពេញមួយថ្ងៃ ថតរូបស្តាប់ចម្រៀង និងលេងហ្គេមពស់ដ៏ល្បីល្បាញជាថ្មីម្តងទៀតដោយប្រើថាមពលថ្មតែមួយ។ ជាមួយនឹងសមត្ថភាពកាន់ថ្មបានយូររហូតដល់ពេញមួយខែ Nokia 3310 មានអ្វីគ្រប់យ៉ាងដែលអ្នកធ្លាប់ស្គាល់ និងស្រឡាញ់ដូចជាមានស៊ុមផលិតពីប៉ូលីកាបូនរលោងទាន់សម័យជាដើម៕

 

loading...