Huawei Honor 9 បង្ហាញខ្លួនជាផ្លូវការ ជាមួយតម្លៃសមរម្យ

The Honor 9 is official: high-end specs at a reasonable price
Feature article | មិថុនា ១៣, ២០១៧ ០២:៤២ ល្ងាច

នៅទីបំផុត Huawei បានបើកបង្ហាញ Huawei Honor 9 ទូរស័ព្ទកម្រិតមធ្យម ប៉ុន្តែមានលក្ខណៈសម្បត្តិខ្ពស់ជាផ្លូវការហើយ ដោយបំពាក់បន្ទះឈីបប្រភេទ Kirin 960 2.9 GHz, CPU Mali-G71 និងបំពាក់អេក្រង់ទំហំ 5.15 អ៊ីង FHD ព័ទ្ធជុំវិញទៅដោយកញ្ចក់ប្រភេទ 3D Aurora Glass។

ចំពោះ RAM វិញ មាន 2 ជម្រើសគឺទំហំ 4 GB និង 6 GB ហើយមេម៉ូរីមាន 2 ជម្រើសគឺទំហំ 64 GB និង 128 GB កាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែល និង 20 មេហ្គាភិចសែល ហើយភ្ជាប់ជាមួយនូវ PDAF, Touch Focus, HDR, Flash ភ្លោះ និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ព្រមទាំងមាន Sensor ស្គែនស្នាមម្រាមដៃផងដែរ។

Huawei Honor 9 បំពាក់ចំណុះថ្មប្រភេទ 3,200 mAh ដែលអាចសាកថ្មឆាប់ពេញ រន្ធដោត USB-C, Bluetooth 4.2 និងបំពាក់ប្រព័ន្ធ VoLTE ដោយមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅ ប្រាក់ និងមាស។

alt="gsmarena_007"

alt="gsmarena_006"

alt="gsmarena_005"

Huawei Honor 9 មានតម្លៃ 338 ដុល្លារសហរដ្ឋអាមេរិក ចំពោះ RAM ទំហំ 4 GB និងមេម៉ូរីទំហំ 64 GB។ ចំពោះ RAM ទំហំ 6 GB និង RAM ទំហំ 128 GB មានតម្លៃ 440 ដុល្លារសហរដ្ឋអាមេរិក ដោយចាប់ផ្តើមដាក់លក់នៅថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2017 ខាងមុខនេះ។

ប្រភព: Phonearena

loading...