អ្នកប្រើប្រាស់អាចភ្ជាប់ Wi-Fi លើ iOS 11 ដោយគ្រាន់តែស្គែន QR Code

iOS 11 lets you join Wi-Fi networks by scanning a router’s QR code
Feature article | មិថុនា ១២, ២០១៧ ០១:៤១ ល្ងាច

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុខងារស្គែន QR Code ត្រូវបានដាក់បញ្ចូលទៅក្នុងកាមេរ៉ារួចជាស្រេចនៅលើប្រព័ន្ធប្រតិបត្តិការ iOS 11 ដោយមិនចាំបាច់តម្លើងកម្មវិធីផ្សេងទៀតលើ iPhone ឬ iPad ដើម្បីស្គែន QR Code នោះទេ។

iOS-11-router-QR-Code-scanning-745x419

ជាពិសេសនោះ អ្នកប្រើប្រាស់អាចតភ្ជាប់ប្រព័ន្ធ Wi-Fi នៅលើប្រព័ន្ធប្រតិបត្តិការ iOS 11 ដោយគ្រាន់តែធ្វើការស្គែន QR Code តែប៉ុណ្ណោះ។

ប្រសិនបើប្រព័ន្ធ Wi-Fi ដែលអ្នកប្រើប្រាស់បានស្គែន QR Code ត្រូវការ Username និង Password ដើម្បីធ្វើការ Log In នោះ ទូរស័ព្ទ iPhone ឬ iPad នឹងលោតឡើងឲ្យលោកអ្នកបំពេញ។

ប្រភព: iDownloadblog

loading...