Microsoft បើកបង្ហាញកុំព្យូទ័រយួរដៃ Surface Laptop ស៊េរីថ្មី ឡូយអស់ស្ទះ

Microsoft's Surface Laptop is built to beat Apple's MacBooks
Feature article | ឧសភា ៣, ២០១៧ ០៦:៤៩ ល្ងាច

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបើកបង្ហាញកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួន មានឈ្មោះថា Surface Laptop ហើយត្រូវបានរចនាឡើង ដោយមានលក្ខណៈដូចជា Lapton ទូទៅអញ្ចឹងដែរ។ អ្នកប្រើប្រាស់អាចបត់កុំព្យូទ័រទុក តែមិនអាចដកអេក្រង់ចេញពី Keyboard ដូចជា Microsoft Surface និង Surface Pro បាននោះទេ។

Surface laptop មានអេក្រង់ទំហំ 13.5 អ៊ីង អាច Touch លើអេក្រង់បាន ដោយ Keyboard ត្រូវបានរុំព័ទ្ធដោយ Alcantara ស្រដៀងនឹងសាច់ក្រណាត់ និងបំពាក់ដោយ CPU ស៊េរីថ្មីចុងក្រោយបង្អស់ផលិតដោយក្រុមហ៊ុន Intel (Core i5 និង Core i7) និងមានមេម៉ូរីទំហំដល់ទៅ 1TB ហើយដំណើរការដោយ Windows 10s

ប្រភពwww.engadget.com

loading...