ឧបករណ៍សម្រាប់ដាក់ iPhone ថ្មី មានរូបរាងដូចកុំព្យូទ័រ Mac ស៊េរីចាស់ តែ Cute សន្លប់

M4 STAND FOR IPHONE 7, IPHONE 6S, IPHONE 6 - CLASSIC WHITE
Feature article | មេសា ២៧, ២០១៧ ០២:៣៨ ល្ងាច

ថ្ងៃនេះ ទស្សនាវដ្ដី ទូរស័ព្ទ សូមណែនាំនូវឧបករណ៍ថ្មីមួយមានឈ្មោះថា M4 ដែលប្រើប្រាស់សម្រាប់ដាក់ទ្រទូរស័ព្ទ iPhone និងមានរូបរាងតូចច្រឡឹងដូចជាកុំព្យូទ័រ Mac ស៊េរីចាស់អញ្ចឹង តែមើលទៅ Cute សន្លប់តែម្ដង ហើយត្រូវបានផលិតដោយក្រុមហ៊ុន Elago។

ក្រោយពេលដាក់ទូរស័ព្ទ iPhone ចូលទៅក្នុងឧបករណ៍ M4 ជាលក្ខណៈផ្ដេករួចហើយនោះ អ្នកប្រើប្រាស់អាចទស្សនាវីដេអូលើទូរស័ព្ទ iPhone បានយ៉ាងងាយ និងមើលបានយូរ ដោយមិនចាំបាច់កាន់ឲ្យចុកដៃឡើយ។

ឧបករណ៍ M4 មានកន្លែងសម្រាប់ដាក់ខ្សែសាកថ្មយ៉ាងងាយស្រួល ហើយត្រូវបានផលិតពីសារធាតុ Silicon ដែលមានសភាពទន់ មិនធ្វើឲ្យទូរស័ព្ទ iPhone កកិត ឬមានស្នាមឆ្កូតនោះទេ។ ឧបករណ៍នេះអាចប្រើប្រាស់បានជាមួយ iPhone 6, iPhone 6s និង iPhone 7 ដោយមានតម្លៃ 34.99 ដុល្លារសហរដ្ឋអាមេរិក។

ប្រភពwww.elagostore.com

loading...