Nokia ជួយធ្វើឲ្យប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard កាន់តែទំនើបនៅកម្ពុជា

Nokia
អត្ថបទពាណិជ្ជកម្ម | មករា ២៤, ២០១៧ ១១:១០ ព្រឹក

ភ្នំពេញ ប្រទេសកម្ពុជា៖ Nokia នឹងជួយពង្រីកនិងពង្រឹងប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យកាន់តែទំនើបនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ៊ីនធើណិតឥតខ្សែដែលកំពុងកើនឡើងយ៉ាងខ្ពស់។ គម្រោងនេះនឹងធ្វើឲ្យCellcard  បង្កើតផលិតផលនិងសេវា កម្មថ្មីៗដែលទាក់ទងនឹងអ៊ីនធើណិតបានកាន់តែល្អប្រសើរជាងមុន ហើយជួយបង្កើនបទពិសោធន៏ល្អៗដល់អតិថិជនពេញផ្ទៃប្រទេសកម្ពុជា។

Cellcard បានចាប់ដំណើរការសេវា 4GLTE ដំបូងនៅក្នុងរាជធានីភ្នំពេញរបស់កម្ពុជា ក្នុងឆ្នាំ 2015 និងបានបន្តពង្រីកតំបន់សេវាទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះមានការចូលរួមពី Nokia ចំនួន 1500កន្លែង ដែលនឹងជួយធ្វើឲ្យសេវាអ៊ីនធើណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗនិងទីជនបទជាច្រើនកន្លែង។

បច្ចេកវិទ្យា Global Service និង SingleRAN របស់ Nokia នឹងអនុញ្ញាតឲ្យCellcard ដំណើរការ   បណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នានៅលើទីតាំងតែមួយ ដែលជួយឲ្យCellcard រក្សាបាននូវការវិនិយោគពីមុនរបស់ខ្លួន។ Cellcard នឹងបំពាក់បច្ចេកវិទ្យា IP Edge Routers ដែលជាផលិតផល 7750 Service Router  (SR) របស់ Nokia ដែលជួយឲ្យCellcard ត្រៀមខ្លួនបានរួចជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT)។ ដើម្បីធ្វើឲ្យ     បច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើបCellcard នឹងបំពាក់Nokia 9500 Microwave Packet Radioជំនួសឲ្យMicrowave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។

Nokia-Cellcard-02

កិច្ចសហប្រតិបត្តិការរវាងCellcard និងNokia  ក៏រួមមានការផ្លាស់ប្តូរនៃ Billing System ប្រព័ន្ធគណនាទឹកប្រាក់ចាស់របស់ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីដែលអាចឲ្យCellcard គណនាទឹកប្រាក់បានភ្លាមៗ និងមានភាពបត់បែនទៅតាមការធ្វើចំណែកទីផ្សាររបស់ Cellcard។  លើសពីនេះទៅទៀត វាក៏ជួយឲ្យCellcard ងាយស្រួលក្នុងការបង្កើតផលិតផល សេវាកម្ម និងកម្មវិធីប្រូម៉ូសិន ដែលសាកសមនឹងអតិថិជន។

Nokia-Cellcard

 Ian Watson, នាយកប្រតិបត្តិ នៅ Cellcard បានមានប្រសាសន៍ថា៖“យើងមានមោទនភាពក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្តល់ជូននូវសេវា 4G ដ៏ធំទូលាយបំផុតទៅដល់អតិថិជនរបស់យើង។ ការពង្រីកបណ្តាញអ៊ីនធើណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីការប្រើប្រាស់             អ៊ីនធើណិត។ ភាពស្ទាត់ជំនាញរបស់ Nokia នឹងជួយឲ្យយើងផ្គត់ផ្គង់សេវាកាន់តែធំទូលាយ និងគុណភាពសេវាកម្មកាន់តែប្រសើរទៅដល់អតិថិជនរបស់យើង” ។

Harald Preiss, ប្រធានប្រចាំតំបន់អាស៊ីខាងជើង នៅ Nokiaបានមានប្រសាសន៍ថា៖”យើងរីករាយក្នុងការជួយ Cellcard ពង្រីក និងធ្វើទំនើបកម្មបណ្តាញអ៊ីនធើណិតចល័តរបស់ Cellard។ បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្តល់សេវាអ៊ីនធើណិតដ៏លឿនបំផុតទៅកាន់អតិថិជនរបស់ខ្លួនទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ មិនត្រឹមតែជួយឲ្យCellcard ថែរក្សាអតិថិជនចាស់បានល្អប៉ុណ្ណោះទេថែមទាំងទាក់ទាញបានអតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យចក្ខុវិស័យរបស់ Cellcard នៃការផ្តល់ជូនសេវាអ៊ីនធើណិតចល័តលំដាប់ថ្នាក់ល្អបំផុត ឲ្យក្លាយជាការពិត”

Nokia-Cellcard-01

ដំណោះស្រាយ Nokia ដែលបានផ្តល់សម្រាប់បណ្តាញអ៊ីនធើណិត៖

  • Nokia SurePay អនុញ្ញាតឲ្យមានការគណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់
  • ដំណោះស្រាយកម្រិតខ្ពស់នៃNokia’s Single RANផ្អែកលើប្រសិទ្ធភាពនៃថាមពលផ្ទុកទិន្នន័យបានច្រើន  Flexi Multiradio 10 Base Station
  • Cellcardនឹងប្រើប្រាស់ផលិតផល 7750 Service Router (SR) portfolio ពី Nokia ដែលធ្វើឲ្យបណ្តាញបំពេញមុខងារបានខ្ពស់ និងអាចបញ្ជូនទិន្នន័យច្រើននៅក្នុងយុគសម័យ បច្ចេកវិទ្យា CloudនិងInternet of Things (IoT)
  • Nokia 9500 Microwave Packet Radio សម្រាប់ទំនើបកម្មនៃបណ្តាញបញ្ជូនទិន្នន័យ  Microwaveដែលផ្តល់នូវទិន្នផលខ្ពស់ និងគាំទ្រដល់ការវិវឌ្ឍទៅកាន់បច្ចេកវិទ្យា 5G
  • សេវាកម្មរបស់ Nokia រួមមានការធ្វើផែនការបណ្តាញ ការធ្វើឲ្យកាន់តែប្រសើរ និងការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សេងៗនិងការដំឡើងសេវាកម្ម

តើអ្នកបានដឹងឬទេ?

  • ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី 86 លានក្នុងឆ្នាំ 2013 ដល់ 5.8 លានក្នុងឆ្នាំ 2015 យោងតាម និយ័តករទូរគមនាគមន៍នៃប្រទេសកម្ពុជា។
  • ការប្រើប្រាស់អ៊ីនធើណិតចល័តកើនឡើងដល់ 37% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយយោងតាម GSMA Intelligence ៕
loading...
 

Leave a Reply

Your email address will not be published.